Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិត ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយ‌សារ​តែ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ​ដែរ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដោយ​សេចក្ដីទាំងនេះ​ហើយ ដែល​មនុស្ស​មានជីវិតរស់ ហើយ​ជីវិត​នៃ​វិញ្ញាណ​របស់ទូលបង្គំ​ក៏​ស្ថិតនៅ​ក្នុង​អស់ទាំង​សេចក្ដីនេះ​ដែរ​។ ដូច្នេះ សូម​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យជា ហើយ​ឲ្យ​ទូលបង្គំ​មានជីវិតរស់​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូលបង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា ហើយ​ឲ្យ​ទូលបង្គំ​បាន​រស់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡា​អើយ មនុស្ស​មាន​ជីវិត ដោយ‌សារ​ចិត្ត​សប្បុរស​របស់​ទ្រង់ ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយ‌សារ​តែ​ចិត្ត​សប្បុរស​នេះ​ដែរ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 38:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។


ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។


សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។


យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។


ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ”»។


ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។


ដ្បិត​ទុក្ខ​លំបាក​បន្តិច‌បន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប ជា​សិរី‌រុងរឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។


ព្រះអង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម