អុលឡោះតាអាឡាខឹងនឹងប្រជារាស្ត្រ របស់ទ្រង់យ៉ាងខ្លាំង ទ្រង់ទាស់ចិត្តនឹងប្រជាជន ផ្ទាល់របស់ទ្រង់។
អេសាយ 27:11 - អាល់គីតាប ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ព្រះអង្គនឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ព្រះអង្គនឹងមិនផ្តល់ព្រះគុណដល់គេសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ លែងអាណិតមេត្តាពួកគេ ព្រះដែលបានបង្កើតពួកគេមក លែងអត់ឱនដល់ពួកគេទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។ |
អុលឡោះតាអាឡាខឹងនឹងប្រជារាស្ត្រ របស់ទ្រង់យ៉ាងខ្លាំង ទ្រង់ទាស់ចិត្តនឹងប្រជាជន ផ្ទាល់របស់ទ្រង់។
គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
មុនពេលរដូវចម្រូត នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំ គេយកកាំបិតមកកាប់មែក និងលួសធាងវាចោលយ៉ាងណា
ជនជាតិអ៊ីស្រអែលជាកូនចៅ របស់យ៉ាកកូបអើយ ឥឡូវនេះ អុលឡោះតាអាឡាដែលបានបង្កើត និងសូនអ្នក ទ្រង់មានបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
គឺអស់អ្នកដែលយកនាមយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
ហេតុនេះហើយបានជាខ្មាំងនឹងកៀរ ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ ដ្បិតពួកគេមិនយល់អ្វីទាំងអស់។ អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកំទេចពួកគេឡើយ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
កំហឹងដ៏ខ្លាំងក្លារបស់អុលឡោះតាអាឡា ធ្វើឲ្យក្រោលដែលធ្លាប់តែសុខសាន្ត ក្លាយទៅជាទីស្ងាត់ជ្រងំ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ ហ៊ូកុំរបស់យើងទេ។
ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរំលើង យ៉ាងកំរោល ហើយរលំទៅលើដី។ ខ្យល់ពីទិសខាងកើតបក់មក ធ្វើឲ្យផ្លែវាស្វិតក្រៀម រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត ហើយត្រូវភ្លើងឆេះអស់ទៅ។
ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។
ហេតុនេះ យើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។
យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់ អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន ទៅជាមួយស្រីពេស្យា និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យានៃវិហារព្រះក្លែងក្លាយ។ ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ រមែងបោះជំហានទៅរកសេចក្ដីវិនាស។
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាអ៊ីមុាំបម្រើយើងទៀតដែរ។ ដោយអ្នកបានបំភ្លេចហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែក មិនឲ្យឃើញ មិនឲ្យត្រចៀកស្ដាប់ឮមិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យបានជា”។
អ្នកដែលបានឮបន្ទូលអំពីនគរ នៃអុលឡោះតែមិនយល់ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតអ៊ីព្លេសមកឆក់យកបន្ទូលនៃអុលឡោះដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។
ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។
អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមហ៊ូកុំទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីហ៊ូកុំទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។
ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កំរិត ហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ