Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:47 - អាល់គីតាប

47 ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ប្រាប់​ដល់​ព្រៃ​តំបន់​ណេកិប​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​អ្នក ភ្លើង​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ នឹង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:47
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។


មើល៍ គេ​បាន​រៀប‌ចំ​កន្លែង​បូជា តាំង​ពី​យូរ​ណាស់​មក​ហើយ គេ​បម្រុង​ទុក​សម្រាប់​បូជា​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​គេ​ជីក​រណ្ដៅ​យ៉ាង​ជ្រៅ ហើយ​ទូលាយ ព្រម​ទាំង​ប្រមូល​គំនរ​អុស​ដ៏​ច្រើន​បរិបូណ៌ ទុក​សម្រាប់​ដុត។ ខ្យល់​របស់អុលឡោះ‌តាអាឡា ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រ នឹង​បក់​មក​បញ្ឆេះ​គំនរ​អុស​នោះ។


ពេល​គេ​ចេញ​ពី​ម៉ាស្ជិទ គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់ សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។


រាជ‌វង្ស​របស់​ស្ដេច​ទត​អើយ! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: “ចូរ​នាំ​គ្នា​រក​យុត្តិធម៌​តាំង​ពី​ព្រលឹម។ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ ជិះ‌ជាន់​សង្កត់‌សង្កិន។ បើ​អ្នក​រាល់​គ្នា​មិន​លះ‌បង់​អំពើ​អាក្រក់​ទេ​នោះ កំហឹង​របស់​យើង​ផ្ទុះ​ឡើង​ដូច​ភ្លើង ឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន។


យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​នឹង​ដុត​ព្រៃ​របស់​អ្នក​រាល់​គ្នា ឲ្យ​ឆេះ​រាល‌ដាល​ជុំ‌វិញ​អ្នក​រាល់​គ្នា” - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​ឲ្យ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​ឲ្យ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​ឲ្យ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជាអុលឡោះ‌តាអាឡា យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។


មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា ឆាប‌ឆេះ​មែក និង​ផ្លែ។ ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ ទំនុក​នេះ​ត្រូវ​ច្រៀង​ជា​ទំនួញ»។


គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។ «ឬ​មួយ​ឲ្យ​យើង​សប្បយ​ចិត្ត​ឬ? ដំបង​រាជ្យ​របស់​កូន​ប្រុស​ខ្ញុំ មាក់‌ងាយ​ដើម​ឈើ​ទាំង​អស់»។


អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជាអុលឡោះ‌តាអាឡា»។


ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។ ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយ សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។


បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កំរិត​ណា​ទៅ!»។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម