ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
ហេព្រើរ 1:7 - អាល់គីតាប អុលឡោះមានបន្ទូលអំពីពួកម៉ាឡាអ៊ីកាត់ថា៖ «ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ទ្រង់ធ្វើជាអណ្ដាតភ្លើង»។ ព្រះគម្ពីរខ្មែរសាកល អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ” Khmer Christian Bible ដោយឡែក ព្រះជាម្ចាស់មានបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គធ្វើជាខ្យល់ ហើយយកពួកអ្នកបម្រើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ព្រះអង្គ ធ្វើជាអណ្ដាតភ្លើង» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង» |
ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
អេលីយ៉ាសាក់ទូរអាថា៖ «អុលឡោះតាអាឡា! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ អុលឡោះតាអាឡាបើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញនៅលើភ្នំមានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញអេលីយ៉ាសាក់។
ទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ទ្រង់ ហើយយកអណ្តាតភ្លើង ធ្វើជាអ្នកបម្រើរបស់ទ្រង់ ។
នៅពីលើទ្រង់ មានពពួកម៉ាឡាអ៊ីកាត់។ ម៉ាឡាអ៊ីកាត់នីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។
មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
ម៉ាឡាអ៊ីកាត់តបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលនៅ»។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!