ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហាបាគុក 3:8 - អាល់គីតាប

តើអុលឡោះ‌តាអាឡា​ខឹង​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ទ្រង់​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ថ្នាំង‌ថ្នាក់ ចំពោះ​ទន្លេ​ទាំង​ប៉ុន្មាន​ឬ? តើ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌អង្គ​តម្រង់​ទាស់​នឹង​ទន្លេ ឬ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​សមុទ្រឬ បាន​ជា​ព្រះ‌អង្គ​ឡើង​គង់​លើ​សេះ​របស់​ព្រះ‌អង្គ ហើយ​លើ​រថ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​ទៅ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ព្រះអង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចម្បាំង ទៅ​វាយ​យក​ជ័យ‌ជម្នះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​ថ្នាំង‌ថ្នាក់ ចំពោះ​ទន្លេ​ទាំង​ប៉ុន្មាន​ឬ តើ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ដំរង់​ទាស់​នឹង​ទន្លេ ឬ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ទាស់​នឹង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​ឡើង​គង់​លើ​សេះ​របស់​ទ្រង់ ហើយ​លើ​រថ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ទៅ​ដូច្នេះ

សូមមើលជំពូក



ហាបាគុក 3:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​សង់​ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ទ្រង់​យក​ពពក​ធ្វើ​ជា​រទេះ ទ្រង់​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។


ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។


សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ? ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?


ទ្រង់​នៅ​លើ​ម៉ាឡា‌អ៊ីកាត់ មាន​ស្លាប ហើយ​ហោះ​មក ទ្រង់​នៅ​លើ​វាយោ ដូច​នៅ​លើ​ស្លាប​បក្សី។


សូម​ស្តេច​ឈរ​នៅ​លើ​រទេះ ប្រកប​ដោយ​សិរី‌រុង‌រឿង ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់ សូម​ស្តេច​ទទួល​មហា​ជោគ‌ជ័យ ដោយ​អំណាច​របស់​អ្នក។


ទ័ព​សេះ​របស់​អុលឡោះ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ទ្រង់​នៅ​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទី‌សក្ការៈ​របស់​ទ្រង់។


ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!


ឱ​អុលឡោះ​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។


ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ដើរ​តាម​បាត​សមុទ្រ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​តទៅ​នេះ៖ «ចូរ​ប្រាប់​ហារូន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។


ម៉ូសា និង​ហារូន ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​ហារូន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​មុខ​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​នៅ​ចំពោះ​មុខ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: អុលឡោះ‌តាអាឡា​មក​ស្រុក​អេស៊ីប ដោយ​នៅ​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ ចំពោះ​ទ្រង់ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ទ្រង់​មាន​បន្ទូល​ថា:


ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។


មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។


ទ្រង់​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។


ទ្រង់​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ទ្រង់ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។


អ៊ីសា​ក្រោក​ឡើង​ហើយ​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺ‌ប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


កង‌ទ័ព​នៅ​សូរ៉កា​នាំ​គ្នា​ជិះ​សេះ ស មក​តាម​គាត់ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ។


ខ្ញុំ​មើល​ទៅ ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។