Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:16 - អាល់គីតាប

16 ឱ​អុលឡោះ​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ឱ​ព្រះ​អើយ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ក៏​រញ្ជួយ ហើយ​ទីជម្រៅ​ក៏​ញ័រ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ៙ ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ឱ​ព្រះ‌ជាម្ចាស់​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ៙ ឱ​ព្រះ‌អង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​មាន​សេចក្ដី​ភិត‌ភ័យ អស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។


ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា


ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ប្ញទ្ធិ​អំណាច​របស់​យើង។


ទ្រង់​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ទ្រង់ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម