Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 7:20 - អាល់គីតាប

20 ម៉ូសា និង​ហារូន ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​ហារូន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​មុខ​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​នៅ​ចំពោះ​មុខ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ក៏​ក្លាយ​ទៅ​ជា​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ម៉ូសេ នឹង​អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នៅ​មុខ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ នោះ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ទាំង​អស់

សូមមើលជំពូក ចម្លង




និក្ខមនំ 7:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក​កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។


ទ្រង់​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម​ ទ្រង់​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។


ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សំគាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្តាប់​សំដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។


ម៉ូសា និង​ហារូន​ក៏​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​តាម​សេចក្តី​ដែល អុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ពួក​គាត់។ ហារូន​បោះ​ដំបង​នៅ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។


ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។


ម៉ូសា និង​ហារូន​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​សព្វ​គ្រប់​ទាំង​អស់។


តើអុលឡោះ‌តាអាឡា​ខឹង​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ទ្រង់​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។


ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី ក៏​ក្លាយ​ទៅ​ជា​ឈាម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម