ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។
សាស្តា 8:17 - អាល់គីតាប នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្តី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។ ព្រះគម្ពីរខ្មែរសាកល នោះខ្ញុំបានយល់ឃើញពីកិច្ចការទាំងអស់របស់ព្រះថា មនុស្សរកយល់មិនបាននូវកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃឡើយ ទោះបីជាមនុស្សប្រឹងប្រែងស្វែងរកក៏ដោយ ក៏គេរកយល់មិនបានដែរ។ ទោះបីជាមនុស្សមានប្រាជ្ញាអះអាងថាដឹងក៏ដោយ ក៏គេរកយល់មិនបានដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំបានយល់ពីកិច្ចការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីការទាំងអស់ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សមានប្រាជ្ញាណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្ដី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សប្រាជ្ញណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។ |
ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។
ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់បានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ទ្រង់ក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ខ្ញុំមិនអាចពណ៌នាអស់ឡើយ។
ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ អុលឡោះតំរូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។
បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាដៃរបស់អុលឡោះដែលបានបង្កើតអ្វីៗទាំងអស់មកដែរ។
អ្វីៗដែលអុលឡោះធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាដៃ ដែលអុលឡោះបានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្តី ក៏ទ្រង់ប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
ចូរសង្កេតមើលកិច្ចការដែលអុលឡោះធ្វើ។ អ្វីៗដែលទ្រង់ធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!