Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:17 - ព្រះគម្ពីរខ្មែរសាកល

17 នោះ​ខ្ញុំ​បាន​យល់ឃើញ​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះ​ថា មនុស្ស​រកយល់​មិនបាន​នូវ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​ឡើយ ទោះបីជា​មនុស្ស​ប្រឹងប្រែង​ស្វែងរក​ក៏ដោយ ក៏​គេ​រកយល់​មិនបាន​ដែរ​។ ទោះបីជា​មនុស្ស​មានប្រាជ្ញា​អះអាងថា​ដឹង​ក៏ដោយ ក៏​គេ​រកយល់​មិនបានដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​នោះ ខ្ញុំ​បាន​យល់​ពី​កិច្ច‌ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​មាន​ប្រាជ្ញា​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្ដី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​យើង​បាន​យល់​ពី​ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​ប្រាជ្ញ​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 8:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


នៅពេល​ខ្ញុំ​ជញ្ជឹងគិត​ដើម្បី​យល់​ការនេះ វា​ជា​ទុក្ខវេទនា​ក្នុង​ភ្នែក​ខ្ញុំ


ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។


ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។


ចូរ​ពិចារណា​កិច្ចការ​របស់​ព្រះ​ចុះ ដ្បិត​តើ​នរណា​អាច​ធ្វើឲ្យត្រង់​បាន នូវ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើឲ្យ​វៀច​ទៅហើយ​?


តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ​? តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? ព្រះ​ដ៏អស់កល្ប គឺ​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ចុងបំផុត​នៃ​ផែនដី​។ ព្រះអង្គ​មិន​ល្វើយ​ឡើយ ក៏​មិន​អស់កម្លាំង​ផង​; ការយល់ដឹង​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។


ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម