ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 12:7 - អាល់គីតាប

ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​អុលឡោះ​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ទ្រង់​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ នឹង​វិញ្ញាណត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ

សូមមើលជំពូក



សាស្តា 12:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់​បែប​នេះ។


អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។


រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញ ដោយ​កម្លាំង​របស់​យុវ‌វ័យ តែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដី ជា​មួយ​គេ​ដែរ។


តើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ និង​លុប​លាង​កំហុស​របស់​ខ្ញុំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ទ្រង់​នឹង​រក​ខ្ញុំ តែ​ខ្ញុំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


ដ្បិត​ទ្រង់​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ទ្រង់​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។


ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។


ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។


ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា​ហើយ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។


ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ទ្រង់​មាន​បន្ទូល​ថា «ពូជ‌ពង្ស​របស់​អាដាម​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»


យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។


ស្តេច​សេដេ‌គា​បាន​ស្បថ​ជា​សម្ងាត់ មក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​អ្នក ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក​ឡើយ»។


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជា‌និច្ច​ផង។


សេចក្ដី​ប្រកាស នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា ថ្លែង​អំពី​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក ទ្រង់​មាន​បន្ទូល​ថា៖


អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។


«សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង​តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រ‌អែល​ផង។


អ៊ីសា​បន្លឺ​សំឡេង​ខ្លាំង​ៗ​ថា៖ «អុលឡោះ​ជា​បិតា! ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ ទៅ​ក្នុង​ដៃ​ទ្រង់​វិញ»។ អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។


នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូរអា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ខ្ញុំ​ផង!»។


និង​មាន​ក្រុម‌ជំអះ​របស់​ពួក​រៀម​ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​សូរ៉កា​កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បង​ប្អូន​ចូល​មក​ជិត​អុលឡោះ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​ព្រលឹង​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​អុលឡោះ‌ជាបិតា​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។