ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 4:14 - អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ទ្រង់»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ប្រាប់ថា​៖ “ទាំងនេះ​ជា​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​ពីរ​នាក់ ជា​អ្នកដែល​ឈរ​នៅក្បែរ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «ទាំង​ពីរ​នេះ ដែលត្រូវ​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះអង្គ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។

សូមមើលជំពូក



សាការី 4:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


គ្រា​នោះ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ ដោយ​មាន​ណាពី​របស់​អុលឡោះ​ជួយ​គាំទ្រ​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា: «អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្ដេច​ម៉ិលគី‌ស្សាដែក»។​


«គឺ​យើង​នេះ​ហើយ ដែល​បាន​តែង‌តាំង​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។


គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​


បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​បំពេញ​មុខ​ងារ​បម្រើ​យើង។


ហើយ​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​មាន​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​តទៅ»។


ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចំរៀង​ស្តី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​លើ​ជំរាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។


គាត់​ចាក់​ប្រេង​លើ​ក្បាល​ហារូន ដើម្បី​ញែក​លោក​ឲ្យ​បាន​បរិសុទ្ធ។


«ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កំទេច​ពួក​គេ​ទៅ! យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កំទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេ ទុក​សម្រាប់​យើង ដែល​ជាអុលឡោះ‌តាអាឡា និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង ដែល​ជា​អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


គឺ​គាត់​នោះ​ហើយ​ដែល​នឹង​សង់​ម៉ាស្ជិទ របស់អុលឡោះ‌តាអាឡា។ គាត់​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យស ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង គាត់​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​គាត់។ អ៊ីមុាំ​មួយ​នាក់​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត ហើយ​អ្នក​ទាំង​ពីរ​មាន​ទំនាក់‌ទំនង យ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។


ម៉ាឡា‌អ៊ីកាត់​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​នៅ»។


ម៉ាឡា‌អ៊ីកាត់​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​ជីព្រ‌អេល ជា​អ្នក​បម្រើ​អុលឡោះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ មក​ប្រាប់​អ្នក


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ​មេត្រីរបស់អុលឡោះ‌តាអាឡា ឲ្យ​ពួក​គេ​បម្រើ​ទ្រង់ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ជាអម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។


ពេល​ណា​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​អម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។


អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​អុលឡោះ‌ជាអម្ចាស់​នៃ​ផែនដី។


សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ​នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ដែល​ត្រូវ​ចិត្ត​យើង»។