Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:14 - ព្រះគម្ពីរខ្មែរសាកល

14 គាត់​ក៏​ប្រាប់ថា​៖ “ទាំងនេះ​ជា​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​ពីរ​នាក់ ជា​អ្នកដែល​ឈរ​នៅក្បែរ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «ទាំង​ពីរ​នេះ ដែលត្រូវ​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ទេវតា​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ម៉ាឡា‌អ៊ីកាត់​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ទ្រង់»។

សូមមើលជំពូក ចម្លង




សាការី 4:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​បាន​ស្បថ ហើយ​មិន​ប្ដូរព្រះហឫទ័យ​ឡើយ ថា​៖ “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


យើង​បាន​រកឃើញ​ដាវីឌ​អ្នកបម្រើ​របស់យើង យើង​បាន​ចាក់ប្រេងអភិសេក​លើ​គាត់​ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់យើង


សូមឲ្យ​ខ្ញុំ​ច្រៀង​សម្រាប់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ នូវ​ចម្រៀង​មួយ​អំពី​គូស្នេហ៍​របស់ខ្ញុំ គឺ​អំពី​ចម្ការទំពាំងបាយជូរ​របស់គាត់​។ អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ មាន​ចម្ការទំពាំងបាយជូរ​មួយ​នៅលើ​ភ្នំ​ដែល​មានជីជាតិ​។


ដ្បិត​ព្រះសូនបង្កើត​របស់អ្នក​ជាប្ដី​របស់អ្នក ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​; ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រះអង្គ​ត្រូវគេ​ហៅថា ព្រះ​នៃ​ផែនដី​ទាំងមូល​។


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


ទូតសួគ៌​ក៏​តប​នឹង​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​ដែល​ចេញមក ក្រោយពី​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។


អ្នកទាំងពីរនោះ គឺ​ដើមអូលីវ​ពីរ និង​ជើងចង្កៀង​ពីរ ដែល​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម