អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
វិវរណៈ 6:10 - អាល់គីតាប អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។ Khmer Christian Bible អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្ដិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹកឲ្យឈាមរបស់យើង?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា |
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
តើខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ ត្រូវរង់ចាំដល់ពេលណាទៀត ទើបទ្រង់វិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនខ្ញុំ?
ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត?
អុលឡោះតាអាឡាអើយ! តើទ្រង់ធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះខ្ញុំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតខ្ញុំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» អុលឡោះអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ទ្រង់នឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ទ្រង់។
ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
បុរសម្នាក់ពោលទៅកាន់ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយនាក់កំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយនាក់ទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីគូរបានប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា?»។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! តើដល់ពេលណាទើបទ្រង់អាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ទ្រង់ខឹងនឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។
«ឱអុលឡោះជាចៅហ្វាយអើយ! ឥឡូវនេះ ទ្រង់បានសម្រេចតាម បន្ទូលសន្យារបស់ទ្រង់ហើយ។ ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ
គ្រានោះ ជាគ្រាដែលអុលឡោះធ្វើទោសប្រជារាស្ដ្រទ្រង់ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាប។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យអុលឡោះសំដែងកំហឹងចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «អុលឡោះជាអម្ចាស់មានបន្ទូលថា “ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ”។
បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលទ្រង់សំដែងកំហឹង ក៏មកដល់ដែរ គឺជាពេលកំណត់ដែលទ្រង់វិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ទ្រង់នឹងប្រទានរង្វាន់ដល់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ ដល់ប្រជាជនដ៏បរិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាច នាមទ្រង់ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលទ្រង់ត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកណាពី ឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌។ ទ្រង់បានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ទ្រង់បានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ទ្រង់»។
ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ
លោកសាំសុនអង្វររកអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំភ្លេចខ្ញុំឡើយ! អុលឡោះអើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ខ្ញុំម្តងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យខ្ញុំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។
សូមអុលឡោះតាអាឡាធ្វើជាចៅក្រមកាត់ក្តីឲ្យយើងទាំងពីរ។ អុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យខ្ញុំ ចំពោះអំពើដែលស្តេចប្រព្រឹត្តដល់ខ្ញុំ។ រីឯខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចទេ