Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 6:10 - Khmer Christian Bible

10 អ្នក​ទាំង​នោះ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​ និង​យុត្ដិធម៌​អើយ!​ តើ​ពេល​ណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ហើយ​សងសឹក​ឲ្យ​ឈាម​របស់​យើង?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រលឹង​ទាំង​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ស្មោះ​ត្រង់​អើយ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​ជំនុំ​ជម្រះ ហើយ​សង​សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​របស់​យើង​ខ្ញុំ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់ ជា​ព្រះ​បរិសុទ្ធ ហើយ​ពិត​ប្រាកដ​អើយ តើ​ទ្រង់‌ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំ​ជំរះ ហើយ​សង‌សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​អុលឡោះ​ដ៏​ជា​ចៅហ្វាយ អុលឡោះ​ដ៏​វិសុទ្ធ និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ទ្រង់​រក​យុត្ដិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។

សូមមើលជំពូក ចម្លង




វិវរណៈ 6:10
33 ការដាក់ឲ្យឆ្លើយតបគ្នា  

«ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​


ពីព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សងសឹក​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​


បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ​ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹង​ចុះ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ​


​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​


ប្រទេស​ទាំងឡាយ​មាន​កំហឹង​ ប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​បាន​មក​ដល់​ ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​មនុស្ស​ស្លាប់​ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ ដល់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដល់​ពួក​បរិសុទ្ធ​ និង​ដល់​ពួកអ្នក​ដែល​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ​ ទាំង​តូច​ ទាំង​ធំ​ ព្រមទាំង​បំផ្លាញ​ពួកអ្នក​ដែល​បំផ្លាញ​ផែនដី​ផង»។​


ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​


ហើយ​នៅ​ក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។​


ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត​ ពី​ព្រោះ​ព្រះអង្គ​បាន​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​បាន​បំផ្លាញ​ផែនដី​ដោយសារ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារ​ដៃ​របស់​នាង​ដែរ»។​


ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា​ ព្រះអង្គ​ដ៏​បរិសុទ្ធ​ ព្រះអង្គ​ដ៏​ពិត​ ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេច​ដាវីឌ​ បើ​ព្រះអង្គ​បើក​ គ្មាន​អ្នកណា​បិទ​បាន​ ហើយ​បើ​ព្រះអង្គ​បិទ​ ក៏​គ្មាន​អ្នកណា​បើក​បាន​ មាន​បន្ទូល​ដូច្នេះ​ថា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម