មានរូបចម្លាក់សឹង្ហដប់ពីរ ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
វិវរណៈ 5:5 - អាល់គីតាប ស្រាប់តែមានអះលីជំអះម្នាក់មានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីណាពីទត គាត់មានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានម្នាក់ក្នុងពួកចាស់ទុំ និយាយនឹងខ្ញុំថា៖ “កុំយំឡើយ! មើល៍! រាជសិង្ហពីកុលសម្ព័ន្ធយូដា ជាឫសរបស់ដាវីឌ មានជ័យជម្នះហើយ។ ព្រះអង្គអាចបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញបាន”។ Khmer Christian Bible រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា៖ «កុំយំអី មើល៍ តោដែលចេញពីកុលសម្ព័ន្ធយូដា ជាពូជពង្សរបស់ស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះ ព្រះអង្គអាចបើកសៀវភៅ និងបកត្រាទាំងប្រាំពីរនោះបាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សិង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។ |
មានរូបចម្លាក់សឹង្ហដប់ពីរ ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្តើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
នៅគ្រានោះ អុលឡោះតាអាឡានឹងលើកស្តេច ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកស្តេច ហើយកន្លែងដែលគាត់សម្រាក នឹងបានថ្កុំថ្កើងរុងរឿង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ:
ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាឲ្យពរអ៊ីស្រអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្តាសាអ៊ីស្រអែល អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!»។
អ៊ីសាងាកមកមានប្រសាសន៍នឹងស្ដ្រីទាំងនោះថា៖ «ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែអ៊ីសាមានប្រសាសន៍ថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។
ម៉ាឡាអ៊ីកាត់ពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅម៉ាឡាអ៊ីកាត់វិញថា៖ «មានគេយកសពអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
ណាពីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ គាត់នឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើគាត់»។
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។
អះលីជំអះទាំងម្ភៃបួននាក់ នាំគ្នាក្រាបចុះនៅមុខទ្រង់ ដែលនៅលើបល្ល័ង្ក ហើយថ្វាយបង្គំទ្រង់ ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ
នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានអះលីជំអះម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។
ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះបានទេ។
ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយក្បាល ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។
អះលីជំអះម្នាក់មានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។