យេរេមា 31:16 - អាល់គីតាប16 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទប់សំឡេងអ្នកមិនឲ្យយំ និងភ្នែកអ្នកមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ កិច្ចការរបស់អ្នកនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ នឹងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ សូមមើលជំពូក |
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។