អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា
វិវរណៈ 10:5 - អាល់គីតាប រីឯម៉ាឡាអ៊ីកាត់ដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទូតសួគ៌ដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ បានលើកដៃស្ដាំរបស់គាត់ទៅមេឃ Khmer Christian Bible បន្ទាប់មក ទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅស្ថានសួគ៌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្តាំទៅលើមេឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោកក៏លើកដៃស្តាំទៅលើមេឃ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា
មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ ទ្រង់បានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ទ្រង់ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ទ្រង់ប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំទ្រង់
អ្នកណាដែលអុលឡោះជាម្ចាស់របស់យ៉ាកកូបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។
ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ទ្រង់សម្រាក ហេតុនេះហើយបានជាអុលឡោះតាអាឡាប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះ ជាថ្ងៃបរិសុទ្ធ។
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់យ៉ាកកូប ព្រមទាំងសំដែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា”។
ហេតុនេះ យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន!
ក្រៅពីនោះអ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។
ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮគាត់ប្រកាសយ៉ាងឱឡារិក ក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកអុលឡោះដ៏នៅអស់កល្បជានិច្ចវិញ ជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
យើងលើកដៃឆ្ពោះទៅលើមេឃ ហើយសច្ចាក្នុងនាមយើង ដែលជាអុលឡោះនៅអស់កល្បជានិច្ចថា:
នៅពេលដែលអុលឡោះមានបន្ទូលសន្យានឹងអ៊ីព្រហ៊ីម ទ្រង់បានស្បថដោយទ្រង់ផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងទ្រង់ធ្វើជាប្រធានសម្បថបានឡើយ។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។
ដៃគាត់កាន់ក្រាំងតូចមួយដែលបើកស្រាប់ គាត់ដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។
ម៉ាឡាអ៊ីកាត់បន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចអុលឡោះ និងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ ដ្បិតដល់ពេលទ្រង់វិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំទ្រង់ដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងម៉ាស្ជិទថា៖ «រួចរាល់ស្រេចអស់ហើយ!»។
«ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។
ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង កិត្ដិនាម និងអរគុណទ្រង់ដែលនៅលើបល្ល័ង្ក គឺទ្រង់ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ។