ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:25 - អាល់គីតាប

សូម​អុលឡោះ​ជា​ម្ចាស់​របស់​ពុក​ជួយ​ទំនុក​បំរុង​កូន សូម​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​មកពី​ព្រះ​របស់​ឪពុក​ឯង ដ្បិត​ព្រះអង្គ​បាន​ជួយ​ឯង​។ ព្រះដ៏មានព្រះចេស្ដា​នឹង​ប្រទានពរ​ឯង ជា​ព្រះពរ​នៃ​ស្ថានសួគ៌​នៅ​ខាងលើ ជា​ព្រះពរ​នៃ​ទីជម្រៅ​នៅ​ខាងក្រោម ជា​ព្រះពរ​នៃ​ដោះ និង​ផ្ទៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:25
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


សូម​អុលឡោះ​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី​ជាតិ​ល្អ​ផង​ដែរ។ អុលឡោះ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូណ៌។


ពេល​នោះ អុលឡោះ‌តាអាឡា​នៅ​ក្បែរ​គាត់​មាន​បន្ទូល​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជីតា​អ្នក ហើយ​ក៏​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្ញុំ​មែន។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


បន្ទាប់​មក យ៉ាកកូប​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម​ដែល​ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​នៃ​អ៊ីសា‌ហាក់ ដែល​ជា​ឪពុក​របស់​ខ្ញុំ​អើយ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា!”


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ចូរ​អ្នក​បង្កើត​កូន​ចៅ ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក ហើយ​ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​អ្នក​ដែរ។


យើង​នឹង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូន​អុលឡោះដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ទ្រង់​ក៏​បាន​នៅ​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។


បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ​ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប​ជុំ​នឹង​ពួក​គេ​វិញ​ដែរ។


យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។


ដ្បិត​អុលឡោះ‌តាអាឡា ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង អុលឡោះ‌តាអាឡា​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុង‌រឿង ទ្រង់​តែងតែ​ប្រទាន​សុភ‌មង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។


អុលឡោះ‌តាអាឡា​ផ្ទាល់​ប្រទាន​សុភ‌មង្គល​មក​យើង ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។


ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​ម៉ូសា​គិត​ថា អុលឡោះ​ជា​ម្ចាស់​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ទ្រង់​បាន​ការ​ពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។


ចូរ​ស្វែង​រក​នគរ​របស់​អុលឡោះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ដោយ​សារ​កម្លាំង និង​ស្នា​ដៃ​របស់​អ្នក​ផ្ទាល់។


អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្ដួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​បន្ទូល​សន្យា​នៃ​អុលឡោះ។