Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:23 - អាល់គីតាប

23 បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ​ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប​ជុំ​នឹង​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អ្នកគ្រប់គ្រងផ្ទះ​តបថា​៖ “សូមឲ្យ​អ្នករាល់គ្នា​ធូរចិត្ត​ចុះ​។ កុំ​ខ្លាច​ឡើយ ព្រះ​របស់អ្នករាល់គ្នា ជា​ព្រះ​របស់​ឪពុក​អ្នករាល់គ្នា បាន​ប្រទាន​ទ្រព្យ​ដល់​អ្នករាល់គ្នា​នៅក្នុង​បាវ​អ្នករាល់គ្នា​ទេ​។ ខ្ញុំ​បាន​ទទួល​ប្រាក់​របស់អ្នករាល់គ្នា​ហើយ”។ រួច​គាត់​ក៏​នាំ​ស៊ីម្មាន​ចេញមក​ឯ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គាត់​ឆ្លើយ​ថា៖ «ចូរ​សុខ​សាន្ត​ចុះ កុំ​ខ្លាច​អ្វី​ឡើយ គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ទ្រព្យ​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់​មក គាត់​ក៏​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប‌ជុំ​នឹង​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:23
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​គាត់​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ យូសុះ​បាន​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។


គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់​ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​អុលឡោះ​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។


យ៉ាកកូប ជា​ឪពុក​និយាយ​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យូសុះ​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​ពុន‌យ៉ាម៉ីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច​ផ្សា​ខ្លាំង​ណាស់»។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ឲ្យ​អ្នក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​ពុន‌យ៉ាម៉ីន​វិល​ត្រឡប់​មក​វិញ ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ​គ្រា​ទៅ​ចុះ!»។


ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ​ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។


ពេល​នោះ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់​គាត់​ពោល​ថា៖ «ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្តូរ​ផ្តាច់​នៅ​ជា​មួយ ស្តេច​ហើយ។ សូម​ឲ្យ​សេចក្តី​សុខ‌សាន្ត​កើត​មាន​ដល់​ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច! ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច បាន​ជួយ​ស្តេច​ហើយ!»។ ស្តេច​ទត​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​គាត់។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ស្តេច​ទត ក្នុង​ពេល​ដែល​ស្តេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលី‌ស្ទីន ដើម្បី​ច្បាំង​នឹង​ស្តេច​សូល។ ប៉ុន្តែ ទ័ព​របស់​ស្តេច​ទត​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន បាន​ពិគ្រោះ​គ្នា​បញ្ជូន​ទ័ព​របស់​ស្តេច​ទត ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ពួក​គេ​គិត​ថា៖ «បើ​ស្តេច​ទត​ចូល​ដៃ​ជា​មួយ​ស្តេច​សូល​ជា​ចៅ‌ហ្វាយ​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។


ស្តេច​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​គ្នា​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។


ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​អុលឡោះ​ប្រទាន​សេចក្ដី​សុខ‌សាន្ដ ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”។


នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់ អ៊ីសា‌ជាអម្ចាស់​មក​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ»។


ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​អ៊ីសា​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ!»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ! ដូច​អុលឡោះ​ជា​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។


ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ​ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់​អ៊ីសា​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ!»។


លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វាគមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វីៗ ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ»។


“សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្តី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម