អ៊ីព្រហ៊ីមមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់គាត់ ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់គាត់ថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
លោកុប្បត្តិ 47:29 - អាល់គីតាប ពេលអ៊ីស្រអែលជិតស្លាប់ គាត់បានហៅយូសុះជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសំដែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ! ព្រះគម្ពីរខ្មែរសាកល នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះជិតដល់ពេលដែលលោកអ៊ីស្រាអែលត្រូវស្លាប់ លោកបានហៅលោកយ៉ូសែបជាកូនមកផ្តាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងប្រព្រឹត្តចំពោះពុកដោយសប្បុរស ហើយស្មោះត្រង់ គឺមិនត្រូវបញ្ចុះសពពុកនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសម្តែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុកដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ |
អ៊ីព្រហ៊ីមមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់គាត់ ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់គាត់ថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
ឥឡូវនេះ ប្រសិនបើអស់លោកចង់សំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយរបស់ខ្ញុំ សូមនិយាយមក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
អ៊ីស្រអែលនិយាយទៅយូសុះថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ អុលឡោះនៅជាមួយកូនៗទាំងអស់គ្នា ទ្រង់ក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
មនុស្សយើងតែងតែស្លាប់ ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ អុលឡោះមិននាំអ្នកដែលស្លាប់ទៅហើយ ឲ្យវិលមកវិញទេ តែទ្រង់គាប់ចិត្តរៀបចំគម្រោងការ ដើម្បីឲ្យសម្តេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីស្តេចនោះ វិលត្រឡប់មកវិញ។
គេបាននាំយកសពលោកអេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកគាត់ នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់គាត់ នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
ខ្ញុំដឹងហើយថាទ្រង់នាំខ្ញុំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃជូនអុលឡោះ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ទ្រង់បានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងទ្រង់ នៅក្នុងផ្នូរខ្មោចបានឡើយ។
ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ ម៉ូសា និងលោកយ៉ូស្វេនាំគ្នាទៅឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើងដោយផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
ដោយសារជំនឿ ពេលណាពីយូសុះជិតស្លាប់ទៅ គាត់បានថ្លែងទុកថា កូនចៅអ៊ីស្រអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយគាត់ផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះឆ្អឹងរបស់គាត់។
បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។
ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា បន្ទូលទាំងប៉ុន្មានស្តីអំពីសុភមង្គលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។
ទតមានប្រសាសន៍ទៀតថា៖ «អុលឡោះតាអាឡានៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។