Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:28 - អាល់គីតាប

28 យ៉ាកកូប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំ​ពីរ​ឆ្នាំ។ គាត់​រស់​បាន​ទាំង​អស់​មួយ​រយ​សែ‌សិប​ប្រាំ​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 យ៉ាកុប​រស់នៅ​ក្នុង​ដែនដី​អេហ្ស៊ីប​បាន​ដប់ប្រាំពីរ​ឆ្នាំ ហើយ​ថ្ងៃអាយុ​នៃ​ជីវិត​របស់​យ៉ាកុប គឺ​មួយរយសែសិបប្រាំពីរ​ឆ្នាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 លោក​យ៉ាកុប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។ ដូច្នេះ ចំនួន​ឆ្នាំ​នៃ​អាយុ​ដែល​លោក​យ៉ាកុប​រស់​នៅ ទាំង​អស់​បាន​មួយ​រយ​សែសិប​ប្រាំពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​យ៉ាកុប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំ‌ពីរ​ឆ្នាំ។ លោក​រស់​បាន​ទាំង​អស់​មួយ​រយ​សែ‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​រស់​បាន​ទាំង​អស់ មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​យ៉ាកកូប។ កាល​យូសុះ​នៅ​ពី​ក្មេង មាន​អាយុ​ដប់​ប្រាំ​ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​ប៊ីល‌ហា និង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យូសុះ​បាន​មក​រៀប​រាប់​ប្រាប់​ឪពុក អំពី​ពាក្យ​សំដី​អាក្រក់​របស់​បងៗ។


កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់


តើ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ទ្រង់​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ?


អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។


សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះ‌គិត ប្រកប​ដោយ​ប្រាជ្ញា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម