ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:1 - អាល់គីតាប

អ៊ីស្រ‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេ‌បា គាត់​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ ជា​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​លោក​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​បៀរ-សេបា លោក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេបា លោក​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ៊ីស្រាអែល​ក៏​នាំ​យក​របស់​គាត់​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ លុះ​ដល់​បៀរ-សេបា​ហើយ នោះ​គាត់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ជា​ឪពុក​ខ្លួន

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេតអែល គាត់​បោះ​ជំរំ​នៅ​ចន្លោះ​បេតអែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ហើយ​គោរព​បម្រើ​នាមអុលឡោះ‌តាអាឡា។


ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ ដែល​គាត់​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា ទៅ​វិញ​ទៅ​មក។


អ៊ីព្រហ៊ីម​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេ‌បា ហើយ​គាត់​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដោយ​ហៅ​ថា អុលឡោះ‌តាអាឡា។


អ៊ីព្រហ៊ីម​ងើប​មុខ​ឡើង ឃើញ​ពពែ​ឈ្មោល​មួយ​ពី​ក្រោយ ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ អ៊ីព្រហ៊ីម​ក៏​ទៅ​យក​ពពែ​នោះ​មក ហើយ​ធ្វើ​គូរបាន​ជំនួស​កូន​ប្រុស​របស់​គាត់។


យ៉ាកកូប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន់។


ពេល​នោះ អុលឡោះ‌តាអាឡា​នៅ​ក្បែរ​គាត់​មាន​បន្ទូល​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជីតា​អ្នក ហើយ​ក៏​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​អ៊ីសា‌ហាក់​គោរព​កោត​ខ្លាច មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់​មិញ ទ្រង់​កាន់​ខាង​ខ្ញុំ»។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។


យើង​នឹង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូន​អុលឡោះដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ទ្រង់​ក៏​បាន​នៅ​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ ដែល​អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ នៅ​ពេល​គាត់​រត់​គេច​ចេញ​ពី​បង​របស់​គាត់។


ហាបេល​ក៏​បាន​នាំ​យក​កូន​សត្វ​ដែល​កើត​មុន​គេ​បង្អស់ ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់របស់​វា​មក​ជូន​ដែរ។ អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ហាបេល ព្រម​ទាំង​ជំនូន​របស់​គាត់


ហើយ​និយាយ​ថា៖ «បាន​ហើយ ពុក​ជឿ! យូសុះ​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។


ណុះហ៍​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។ គាត់​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​ហាឡាល់​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​ហាឡាល់​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល ធ្វើ​ជា​គូរបាន​នៅ​លើ​អាសនៈ។


ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ជា​គូរបាន​ដុត​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូរអា‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។


កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេ នឹង​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រ‌អែល ក៏​នឹង​ត្រូវ​វិនាស​ដែរ។ យើង​នឹង​ប្រហារ​ក្រុម​គ្រួសារ របស់​ស្ដេច​យេរ៉ូ‌បោម ដោយ​មុខ​ដាវ»។


យ៉ាកកូប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ស្លាប់​ទៅ ពួក​បុព្វ‌បុរស​ក៏​បាន​ស្លាប់​នៅ​ស្រុក​នោះ​ដែរ។


យើង​បាន​ឲ្យ​អ៊ីសា‌ហាក់​បង្កើត​យ៉ាកកូប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកកូប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។


ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា សាំយូ‌អែល​ពិត​ជា​ណាពី​របស់អុលឡោះ‌តាអាឡា​មែន។


កូន​ប្រុស​ច្បង​របស់​គាត់​ឈ្មោះ​យ៉ូអែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ី‌យ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរ‌សេ‌បា។