Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 8:20 - អាល់គីតាប

20 ណុះហ៍​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។ គាត់​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​ហាឡាល់​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​ហាឡាល់​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល ធ្វើ​ជា​គូរបាន​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 បន្ទាប់មក ណូអេ​បាន​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា ហើយ​យក​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ និង​ពី​អស់ទាំង​បក្សាបក្សី​បរិសុទ្ធ មក​ថ្វាយ​ជា​តង្វាយដុត​នៅលើ​អាសនា​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ណូអេ​បាន​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 8:20
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


គឺ​នៅ​កន្លែង​ដែល​គាត់​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ គាត់​ក៏​គោរព​បម្រើអុលឡោះ‌តាអាឡា​នៅ​ទី​នោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​យក​អ៊ីសា‌ហាក់ កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​គូរបាន​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។


លុះ​មក​ដល់​កន្លែង ដែល​អុលឡោះ​បាន​បង្ហាញ​ប្រាប់ អ៊ីព្រហ៊ីម​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​គាត់​ចង​អ៊ីសា‌ហាក់ ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស នៅ​លើ​អាសនៈ​នោះ។


អ៊ីសា‌ហាក់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​អុលឡោះ ដោយ​ហៅ​នាម​ថាអុលឡោះ‌តាអាឡា។ គាត់​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​គាត់​ក៏​នាំ​គ្នា​ជីក​អណ្តូង​ទឹក​នៅ​ទី​នោះ​ដែរ។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។


អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ាកកូប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេតអែល ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ជូន​ទ្រង់​ដែល​បាន​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ ដែល​អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ នៅ​ពេល​គាត់​រត់​គេច​ចេញ​ពី​បង​របស់​គាត់។


ហាបេល​ក៏​បាន​នាំ​យក​កូន​សត្វ​ដែល​កើត​មុន​គេ​បង្អស់ ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់របស់​វា​មក​ជូន​ដែរ។ អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ហាបេល ព្រម​ទាំង​ជំនូន​របស់​គាត់


ចូរ​នាំ​សត្វ​ប្រាំ​ពីរ​គូ ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហាឡាល់​មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​ហាឡាល់​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។


ត្រូវ​នាំ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ ប្រាំ​ពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល


សត្វ​ជើង​បួន ឧរង្គ​សត្វ បក្សា​បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន​នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។


ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


ម៉ូសា​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​ស្តេច​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ធ្វើ​គូរបាន និង​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ។


ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​គូរបាន​ដុត ជូន អុលឡោះ‌តាអាឡា គឺ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត អុលឡោះ‌តាអាឡា។


បន្ទាប់​មក ចូរ​យក​ជំនូន​ពី​ដៃ​ពួក​គេ ទៅ​ដុត​នៅ​លើ​អាសនៈ​រួម​ជា​មួយ​គូរបាន​ដុត ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


គោ​ស្ទាវ​មួយ​ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ថា ដោយ​អុលឡោះ​អាណិត​អាសូរ​បង​ប្អូន ចូរ​ប្រគល់​ខ្លួន​ទៅ​អុលឡោះ ទុក​ជា​គូរបាន​ដ៏​មាន​ជីវិត ដ៏​វិសុទ្ធ ហើយ​ជា​ទី​គាប់​បំណង​របស់​អុលឡោះ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​អុលឡោះ​តាម​របៀប​ត្រឹម​ត្រូវ​មែន។


យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម