លោកុប្បត្តិ 28:10 - អាល់គីតាប10 យ៉ាកកូបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 យ៉ាកុបបានចាកចេញពីបៀរ-សេបា ហើយធ្វើដំណើរឆ្ពោះទៅហារ៉ាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 លោកយ៉ាកុបចេញពីបៀរ-សេបា ទៅឯស្រុកខារ៉ាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯយ៉ាកុប គាត់ចេញពីបៀរ-សេបា ទៅឯខារ៉ាន សូមមើលជំពូក |
ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ