រីឯប្រាក់ជំនូនដែលប្រជាជនយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប គេពុំបានទុកសម្រាប់ដំណាក់របស់អុលឡោះតាអាឡាទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកអ៊ីមុាំវិញ។
លេវីវិន័យ 5:15 - អាល់គីតាប «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើហ៊ូកុំស្តីអំពីវត្ថុសក្ការៈដែលត្រូវជូនអុលឡោះតាអាឡា នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអុលឡោះតាអាឡា ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្ដីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកដង្វាយដែលសំរាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង |
រីឯប្រាក់ជំនូនដែលប្រជាជនយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប គេពុំបានទុកសម្រាប់ដំណាក់របស់អុលឡោះតាអាឡាទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកអ៊ីមុាំវិញ។
ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយជូនចៀមឈ្មោលមួយជាគូរបានរំដោះបាប។
អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា ទុកជាជំនូនជូនអុលឡោះតាអាឡា។
ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ កសត្វនៅលើតុទាំងនោះ សម្រាប់ធ្វើជាគូរបានដុតគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស។
ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
អ៊ីមុាំយកកូនចៀមមួយ និងប្រេងកន្លះលីត្រមកធ្វើជាគូរបានលោះបាប រួចលើកជូនអុលឡោះតាអាឡា។
ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ទៅហុកសិបឆ្នាំ ត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
«ចូរប្រាប់កូនចៅអ៊ីស្រអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលអុលឡោះតាអាឡាហាមឃាត់ត្រូវធ្វើដូចតទៅ:
ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនអ៊ីមុាំវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ អ៊ីមុាំធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើគូរបានលោះបាប ហើយអុលឡោះនឹងអត់ទោសឲ្យគាត់។
គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអ៊ីមុាំ ដោយគិតតាមតម្លៃគូរបានសម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ អ៊ីមុាំធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនអ៊ីមុាំសម្រាប់ជូនអុលឡោះតាអាឡាដោយគិតតាមតម្លៃគូរបានលោះបាប។
ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវជូនគោស្ទាវមួយ ជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា រួមជាមួយជំនូនម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមហ៊ូកុំ។ សហគមន៍ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាបដែរ។
ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេត្រូវយករបស់នោះទៅជូនអុលឡោះតាអាឡា គឺប្រគល់ជូនអ៊ីមុាំ ទាំងជូនចៀមឈ្មោលមួយ ជាជំនូនលោះបាបពីលើនោះថែមទៀត។
ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។
ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកជំនូនទៅជូនទ្រង់ សូមទ្រង់លើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាបានជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលទ្រង់ដាក់ទោសអ្នករាល់គ្នា»។