Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:24 - អាល់គីតាប

24 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេត‌នា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ជូន​គោ​ស្ទាវ​មួយ ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា រួម​ជា​មួយ​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ ស្រប​តាម​ហ៊ូកុំ។ សហគមន៍​ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ខុស​ដោយ​អ‌ចេតនា ហើយ​ក្រុម​ជំនុំ​មិន​បាន​ដឹង នោះ​ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​មួយ ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បើ‌សិន​ជា​ការ​កំហុស​នោះ​បាន​ធ្វើ​ដោយ​ឥត​ដឹង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ជំនុំ​បាន​ដឹង​សោះ នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 15:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ដំណាក់​របស់​អុលឡោះ​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ គេ​ក៏​បាន​ជូន​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។


អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​គោ​១២​ក្បាល សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០ ក្បាល ជា​ជំនូន​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។


អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​គូរបាន​មេត្រី​ភាព។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ:


«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស


នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា។


«ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​ហ៊ូកុំ​ស្តី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ជូនអុលឡោះ‌តាអាឡា នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទី​សក្ការៈ។


គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពីហ្វូង​សត្វ​របស់​ខ្លួន​មក​ជូន​អ៊ីមុាំ ដោយ​គិត​តាម​តម្លៃ​គូរបាន​សម្រាប់​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​អចេត‌នា ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្គាប់​មក​ម៉ូសា ចាប់​ពី​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​បទ​បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក


អុលឡោះ‌តាអាឡា​នឹង​អត់​ទោស​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ព្រម​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រជា‌ជន​ទាំង​មូល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា។


លើស​ពី​នេះ ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ទៀត​ជា​គូរបាន​រំដោះ​បាប ថែម​ពី​លើ​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ​»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម