Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:2 - អាល់គីតាប

2 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទនោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ‌បញ្ជា​ណា​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​ហៅ​អ៊ីព្រហ៊ីម​មក រួច​សួរ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក បាន​ជា​អ្នក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? អ្នក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។


គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ នូវ​កំហុស​ណា​ដែល​ខ្ញុំ​មើល មិន​ឃើញ​នោះ​ផង។


សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ខ្ញុំ​បាន​ឡើយ ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។


កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​អ៊ីមុាំ​ថា​អ្នក​បាន​សន្យា​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ​អុលឡោះ​ខឹង ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក ហើយ​ទ្រង់​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។


ប្រសិន​បើ​នរណា​បរិភោគ​ជំនូន​បរិសុទ្ធ ដោយ​មិន​ដឹង​ខ្លួន​ត្រូវ​យក​អាហារ​មក​សង​អ៊ីមុាំ​ស្រប​តាម​តម្លៃ​ជំនូន​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​ត​ទៅ៖


«ប្រសិន​បើ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា ហើយ​ក្រុម​ជំអះ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស


«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស


«ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស


ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជំរក​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ ដោយ​អចេត‌នា រត់​មក​ជ្រក​កោន។


អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេត‌នា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ ជា​មួយ​បុរស​ម្នាក់​ទៀត


ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ដ​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​គាត់​មាន​ចិត្ត​មេត្ដា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ដ។


មូស្ទី​អាច​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​គាត់​ផ្ទាល់​ក៏​ទន់​ខ្សោយ


រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។


គឺ​ទាំង​ពាក្យ​អរ​គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដា​សា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង​ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។


សម្តេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា ឪពុក​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្តេច​ក៏​យក​ដំបង​ដែល​គាត់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្តេច​មាន​ទឹក​មុខ​ស្រស់​បស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម