រីឯប្រាក់ជំនូនដែលប្រជាជនយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប គេពុំបានទុកសម្រាប់ដំណាក់របស់អុលឡោះតាអាឡាទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកអ៊ីមុាំវិញ។
លេវីវិន័យ 4:24 - អាល់គីតាប គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា ត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ នេះជាគូរបានរំដោះបាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប |
រីឯប្រាក់ជំនូនដែលប្រជាជនយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប គេពុំបានទុកសម្រាប់ដំណាក់របស់អុលឡោះតាអាឡាទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកអ៊ីមុាំវិញ។
បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវធ្វើជាគូរបានរំដោះបាប មកដាក់នៅមុខស្តេច និងនៅមុខអង្គប្រជុំ។ ស្តេចព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែអុលឡោះតាអាឡាបានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើគាត់។
គេត្រូវអារកសត្វនៅចំពោះអុលឡោះតាអាឡា ប៉ែកខាងជើងអាសនៈ។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
គេអារកគោនោះនៅចំពោះអុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូនអុលឡោះតាអាឡា។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អ៊ីមុាំអារកកូនចៀមនៅត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើគូរបានរំដោះបាប ឬគូរបានដុត នៅក្នុងទីសក្ការៈ ដ្បិតគូរបានលោះបាបក៏ដូចជាគូរបានរំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់អ៊ីមុាំ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
គាត់ត្រូវអារកពពែឈ្មោលសម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគំរបហិបដូចគាត់បានប្រោះឈាមគោបាដែរ។
គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅត្រង់មាត់ទ្វារនៃជំរំជួបអុលឡោះតាអាឡា។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូនប្រោះឈាមគោនោះ ទៅលើជ្រុងទាំងបួនរបស់អាសនៈ។
គេត្រូវដាក់ដៃលើក្បាលសត្វដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
មានតែប្រុសៗក្នុងចំណោមកូនចៅរបស់ហារូនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីជំនូនរបស់អុលឡោះតាអាឡា ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះជំនូនទាំងនេះនឹងបានបរិសុទ្ធ»។
កូនរបស់ហារូន ដែលទទួលការតែងតាំងជាមូស្ទីបន្តពីគាត់ត្រូវជូនជំនូននេះដែរ គឺជាជំនូនដែលត្រូវតែដុតទាំងអស់ ជូនអុលឡោះតាអាឡាជារៀងរហូត។
«ចូរប្រាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីការធ្វើគូរបានរំដោះបាប: ចូរអារកសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប នៅកន្លែងដែលគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត នៅចំពោះអុលឡោះតាអាឡា ព្រោះជាជំនូនបរិសុទ្ធបំផុត។
ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។