Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 1:5 - អាល់គីតាប

5 គេ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​គោ​ជូនអុលឡោះ‌តាអាឡា។ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គេ​ចាក់​ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ*​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​គោ​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក៏​ត្រូវ​សំឡាប់​គោ​ស្ទាវ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 1:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ធ្វើ​ក្នុង​ឱកាស​បុណ្យ​រំលង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​អ៊ីមុាំ ហើយ​អ៊ីមុាំ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។


ត្រូវ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ត្រូវ​អារ​ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំ​វិញ​អាសនៈ។


ចូរ​ដាក់​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត នៅ​ខាង​មុខ​ទ្វារ​ជំរំ‌សក្ការៈ​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​គាត់ ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ សម្រាប់​ធ្វើ​គូរបាន និង​ពិធី​ច្រួច​ឈាម។


គេ​ត្រូវ​អារ​ក​សត្វ​នៅ​ចំពោះអុលឡោះ‌តាអាឡា ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


អ៊ីមុាំ​យក​សត្វ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ គាត់​ត្រូវ​កាត់​ក្បាល​វា​ចេញ រួច​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក​គាត់​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ នៅ​លើ​គែម​របស់​អាសនៈ។


គាត់​ត្រូវ​អារ​ក​ពពែ​ឈ្មោល​សម្រាប់​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅលើ​គំរប​ហិប និង​ផ្នែក​ខាង​មុខ​គំរប​ហិប​ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។


ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន​ប្រោះ​ឈាម​គោ​នោះ ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា បន្ទាប់​មក គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​គូរបាន​ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ពេល​ខ្ញុំ​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​ដុត​ឬ?


ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ធ្វើ​គូរបាន។ ត្រូវ​យក​ឈាម​របស់​វា ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អ៊ីមុាំ​គ្រប់ៗ​គ្នា​តែងតែ​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​គូរបាន​ដដែលៗ​ជា​ញឹក​ញាប់ ជា​គូរបាន​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។


បង​ប្អូន​ចូល​មក​ជិត​អ៊ីសា ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​ចូល​មក​ជិត​ឈាម​សម្រាប់​ប្រោះ គឺ​ជា​ឈាម​ដែល​សូម‌អង្វរ ប្រសើរ​ជាង​ឈាម​របស់​ហាបេល​ទៅ​ទៀត។


អុលឡោះ ជា​បិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក​ពី​មុន​មក ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​ស្ដាប់​បង្គាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ឲ្យ​គាត់​ប្រោះ​ឈាម​របស់​គាត់​លើ​បង​ប្អូន។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។


គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម