Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 1:4 - អាល់គីតាប

4 ម្ចាស់​គូរបាន​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា នឹង​ទទួល​គូរបាន​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះ‌អម្ចាស់​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 1:4
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហារូន​ចូល​មក​រក​យើង​ដែល​ជាអុលឡោះ‌តាអាឡា គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា​និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ខុស នៅ​ពេល​ឲ្យ​ជំនូន​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​ជំនូន​របស់​ពួក​គេ​ដែរ។


ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ឲ្យ​ហារូន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។


ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​ឲ្យ​ហារូន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។


ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ឲ្យ​ហារូន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។


មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ជំនូន​នេះ ក្នុង​ពិធី​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​ជំនូន​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។


នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​ទូរអា យើង​នឹង​ទទួល​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ​ដែល​គេ​យក​មក ជូន​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​ទូរអា។


រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រ‌អែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ​រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ធ្វើ​ជា​គូរបាន​ដុត ជា​គូរបាន​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។


ហារូន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់​តួ កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។


គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក​បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ធ្វើ​គូរបាន​ដុត​របស់​គាត់ និង​គូរបាន​ដុត​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។


ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព ដើម្បី​លាបំ​ណន់ ឬ​ជា​ជំនូន​ស្ម័គ្រ​ចិត្ត​សត្វ​នោះ ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ចិត្ត​អុលឡោះ គឺ​សត្វ​នោះមិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។


«គោ ចៀម ឬ​ពពែ​ដែល​កើត​មក​ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​គូរបាន​ដុត​ដែលអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន​ប្រោះ​ឈាម​គោ​នោះ ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


អស់​លោក​អះលី‌ជំអះ​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​អះលី‌ជំអះ​មួយ​នាក់​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។


គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​អារ​កវា​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។ នេះ​ជា​គូរបាន​រំដោះ​បាប។


គាត់​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គាត់​នាំ​គោ​ស្ទាវ​នោះ​មក​ជូនអុលឡោះ‌តាអាឡា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។


បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​សម្រាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ»។


នៅ​ចំពោះអុលឡោះ‌តាអាឡា អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។


ម៉ូសា​នាំ​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប​ចូល​មក ហើយ​ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។


គាត់​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​គូរបាន​ដុត​ចូល​មក ហើយ​ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។


គាត់​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ​ធ្វើ​គូរបាន​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​ធ្វើ​គូរបាន​ដុត ដើម្បី​សូម​ទ្រង់​លើក​លែង​ទោស​បង និង​ប្រជា‌ជន​ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ជូន​ជំនូន​របស់​ប្រជា‌ជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា»។


អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា។ ពួក​គេ​ត្រូវ​យក​គូរបាន​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​លុប​លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេត‌នា​នោះ។


អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះអុលឡោះ‌តាអាឡា ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេត‌នា នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ។


តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង​តាំង​ភីនេហាស និង​ពូជ‌ពង្ស​របស់​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ពី​បាប​ផង»។


ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដាក់​ដៃ​លើ​ពួក​គេ។


ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​ត្រូវ​ធ្វើ​គោ​មួយ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។


ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ថា ដោយ​អុលឡោះ​អាណិត​អាសូរ​បង​ប្អូន ចូរ​ប្រគល់​ខ្លួន​ទៅ​អុលឡោះ ទុក​ជា​គូរបាន​ដ៏​មាន​ជីវិត ដ៏​វិសុទ្ធ ហើយ​ជា​ទី​គាប់​បំណង​របស់​អុលឡោះ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​អុលឡោះ​តាម​របៀប​ត្រឹម​ត្រូវ​មែន។


អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សំរុះ‌សំរួល​ឲ្យ​យើង​ជា​នា​នឹង​អុលឡោះ​វិញ​នៅ​ពេល​នេះ។


ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ោ‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​គូរបាន​ដែល​អុលឡោះ​គាប់​ចិត្ត និង​យល់​ព្រម​ទទួល។


ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល​ពុំ​អាច​ដក​បាប​បាន​ឡើយ។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម