Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:2 - អាល់គីតាប

2 ចូរ​អារ​ក​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​លោះ​បាប នៅ​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​គាត់ ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុតគូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស។


គេ​ត្រូវ​អារ​ក​សត្វ​នៅ​ចំពោះអុលឡោះ‌តាអាឡា ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


គេ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​គោ​ជូនអុលឡោះ‌តាអាឡា។ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អ៊ីមុាំ​អារ​ក​កូន​ចៀម​នៅ​ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ឬ​គូរបាន​ដុត នៅ​ក្នុង​ទី​សក្ការៈ ដ្បិត​គូរបាន​លោះ​បាប​ក៏​ដូច​ជា​គូរបាន​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន​ប្រោះ​ឈាម​គោ​នោះ ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​អារ​កវា​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។ នេះ​ជា​គូរបាន​រំដោះ​បាប។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​អ៊ីមុាំ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​គូរបាន​លោះ​បាប ហើយ​អុលឡោះ​នឹង​អត់​ទោស​ឲ្យ​គាត់។


«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ​ភាព​នឹង​ជូន​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។


គាត់​យក​ឈាម​ខ្លះ​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប​នោះ ប្រោះ​ទៅ​លើ​ជញ្ជាំង​អាសនៈ ហើយ​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​របស់​អាសនៈ។ នេះ​ជា​គូរបាន​រំដោះ​បាប។


«ចូរ​ប្រាប់​ហារូន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ធ្វើ​គូរបាន​រំដោះ​បាប: ចូរ​អារ​ក​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រោះជា​ជំនូន​បរិសុទ្ធ​បំផុត។


នៅ​ចំពោះអុលឡោះ‌តាអាឡា អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។


គាត់​ត្រូវ​ចាប់​ផ្តើម​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ជូន​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​ជំនូន​សុំ​លើក​លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា​បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​កាល​ពី​មុន​នោះ។


ដោយ‌សារ​ជំនឿ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង និង​ប្រោះ​ឈាម បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឡើយ។


បង​ប្អូន​ចូល​មក​ជិត​អ៊ីសា ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​ចូល​មក​ជិត​ឈាម​សម្រាប់​ប្រោះ គឺ​ជា​ឈាម​ដែល​សូម‌អង្វរ ប្រសើរ​ជាង​ឈាម​របស់​ហាបេល​ទៅ​ទៀត។


អុលឡោះ ជា​បិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក​ពី​មុន​មក ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​ស្ដាប់​បង្គាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ឲ្យ​គាត់​ប្រោះ​ឈាម​របស់​គាត់​លើ​បង​ប្អូន។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម