និក្ខមនំ 29:38 - អាល់គីតាប38 រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 រីឯតង្វាយដែលត្រូវថ្វាយនៅលើអាសនារាល់ថ្ងៃ នោះគឺកូនចៀមពីរ អាយុមួយខួប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 រីឯដង្វាយ ដែលត្រូវថ្វាយនៅលើអាសនារាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២អាយុ១ខួប សូមមើលជំពូក |
ពួកធ្វើគូរបានដុត និងគ្រឿងក្រអូបចំពោះអុលឡោះតាអាឡា រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏វិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្តីដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលទ្រង់។
ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការធ្វើគូរបាន ឬជូនជំនូនទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។