Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​អារ​កវា​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។ នេះ​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​ព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។


បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល​ដែល​សម្រាប់​តង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ក្រុម​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ


រីឯ​តង្វាយ​ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​ថ្ងៃ នោះ​គឺ​កូន​ចៀម​ពីរ អាយុ​មួយ​ខួប។


យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។


គេ​ត្រូវ​សម្លាប់​នៅ​ក្បែរ​ជើង​អាសនា ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។


ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។


ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។


អើរ៉ុន​ត្រូវ​សម្លាប់​ពពែ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប​ដែល​ថ្វាយ​សម្រាប់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ។


ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។


ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ រួច​សម្លាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​លើ​គ្រប់​ជ្រុង​ជុំ‌វិញ​អាសនា។


ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​លោក​អើរ៉ុន​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិ‌ភោគ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​តង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ»។


ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ហើយ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ នេះ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប​ជា‌និច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​តង្វាយ​នោះ​ត្រូវ​ដុត​ទៅ​ទាំង​អស់។


«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត។


គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម