«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។
លេវីវិន័យ 25:23 - អាល់គីតាប អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមិនអាចលក់ដីផ្ដាច់ឲ្យគេរហូតទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្ដោះអាសន្នលើដីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ |
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។
យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
លោកណាបោតជម្រាបស្តេចអហាប់ថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីចុះ ថាខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ»។
នៅចំពោះមុខទ្រង់ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្តោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
យើងនឹងដកអ្នករាល់គ្នា ចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះប្រជាជនអ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។
ខ្ញុំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ទ្រង់ នឹងខ្ញុំឡើយ។
ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ!
ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យសូមអង្វររបស់ខ្ញុំ សូមស្តាប់សំរែករបស់ខ្ញុំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ខ្ញុំឡើយ ដ្បិតខ្ញុំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយទ្រង់ ដូចបុព្វបុរសរបស់ខ្ញុំប៉ុណ្ណោះ។
សូមបែរចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំស្រឡះមុខបន្តិច មុននឹងខ្ញុំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ឱអុលឡោះតាអាឡាអើយ ទ្រង់ពេញចិត្ត នឹងទឹកដីរបស់ទ្រង់ ទ្រង់បាននាំពូជពង្សរបស់យ៉ាកកូប ដែលគេចាប់យកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកវិញ ។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
នាងបង្កើតបានកូនប្រុសម្នាក់ ដែលម៉ូសាឲ្យឈ្មោះថា គើសម ដ្បិតគាត់គិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
ទន្លេនេះនឹងហូរមកលើទឹកដីយូដា ហើយជន់ឡើង លិចរហូតដល់ក។ ឱម្ចាស់អេម៉ាញូអែលអើយ! ទឹកនេះនឹងជន់ឡើង លិចពាសពេញទឹកដីរបស់ទ្រង់។
ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកជូនអុលឡោះតាអាឡា។
ពួកគេនឹងលែងរស់នៅលើទឹកដីរបស់អុលឡោះតាអាឡា អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ នៅស្រុកអាស្ស៊ីរី។
អុលឡោះតាអាឡាមានចិត្តស្រឡាញ់ស្រុក របស់ទ្រង់ខ្លាំងណាស់ ទ្រង់អាណិតអាសូរប្រជាជនរបស់ទ្រង់។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកំចាត់កំចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំបរិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។
នៅក្នុងស្រុកទាំងមូល ដែលអ្នករាល់គ្នាចូលទៅចាប់យកត្រូវបង្កើតឲ្យមានច្បាប់លោះដី។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់អុលឡោះតាអាឡា! ដ្បិតទ្រង់សងសឹកជួសអ្នកបម្រើរបស់ទ្រង់ ទ្រង់ដាក់ទោសបច្ចាមិត្ត។ ទ្រង់ធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ទ្រង់រួចផុតពីសៅហ្មង»។
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។