Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:14 - អាល់គីតាប

14 ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ភោគ​ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក មក​ឲ្យ​យើង​កុំ​បី​អាក់​ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។


ចូរ​នាំ​យក​ភោគ​ផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា​មក​ឲ្យ ក្នុង​ដំណាក់​នៃអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ​ជា​ដី​ញែក​ជូន​អុលឡោះ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។


ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​អ៊ីមុាំ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​អ៊ីមុាំ​ដែរ។


អ៊ីមុាំ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំបុ័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ​ជូនអុលឡោះ‌តាអាឡា។ ជំនូន​ទាំង​នោះ​ត្រូវ​ជូន​ជា​ជំនូន​ដ៏​សក្ការៈ​ដល់អុលឡោះ‌តាអាឡា ហើយ​ប្រគល់​ជូន​អ៊ីមុាំ។


ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ។ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។


រី​ឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ​វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ រហូត​ទៅ»។


បើ​នរណា​ម្នាក់​ជូន​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​ជំនូន​នោះ​ឡើយ ទោះ​បី​ជំនូន​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី​ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​សក្ការៈ​ជូន​ទ្រង់​រហូត។


មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​អំណោយ​ទាន​ដំបូង​របស់​រស‌អុលឡោះ ក៏​ថ្ងូរ​ក្នុង​ចិត្ដ ទាំង​ទន្ទឹង​រង់‌ចាំ​អុលឡោះ​ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ទ្រង់ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម