ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
លូកា 2:32 - អាល់គីតាប គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។ ព្រះគម្ពីរខ្មែរសាកល គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។ Khmer Christian Bible គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ |
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
នៅគ្រានោះ អុលឡោះតាអាឡានឹងលើកស្តេច ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកស្តេច ហើយកន្លែងដែលគាត់សម្រាក នឹងបានថ្កុំថ្កើងរុងរឿង។
នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។
ប្រជាជនរបស់យើងអើយ ចូរត្រងត្រាប់ស្ដាប់យើង! ប្រជាជាតិរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើង! ដ្បិតយើងនឹងបង្កើតហ៊ូកុំ យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ ហើយនៅពេលយប់ អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ ដ្បិតអុលឡោះតាអាឡានឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ ម្ចាស់របស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាម្ចាស់ពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ម្ចាស់ដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។
រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
ម៉ាឡាអ៊ីកាត់ពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ដ្រទាំងមូល មានអំណរដ៏លើសលប់។
ពោលគឺអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក ហើយបានរស់ឡើងវិញមុនគេបង្អស់ គាត់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រអែល និងសាសន៍ដទៃ»។
ហេតុនេះ សូមបងប្អូនជ្រាបថា អុលឡោះបានប្រទានបន្ទូល ស្ដីអំពីការសង្គ្រោះរបស់ទ្រង់ឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។
ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។