រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
យ៉ូហាន 9:29 - អាល់គីតាប យើងដឹងថាអុលឡោះមានបន្ទូលមកកាន់ម៉ូសាមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ ព្រះគម្ពីរខ្មែរសាកល យើងដឹងថាព្រះបានមានបន្ទូលនឹងម៉ូសេ រីឯអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!”។ Khmer Christian Bible ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ |
រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្តេចវិញ គេសួរគាត់ថា៖ «តើមានការអ្វី? ហេតុដូចម្តេចបានជាមនុស្សចំកួតនេះមករកអ្នក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាណាពីជំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
ទ្រង់បង្ហាញឲ្យម៉ូសា ស្គាល់គម្រោងការរបស់ទ្រង់ ទ្រង់បង្ហាញឲ្យប្រជាជនអ៊ីស្រអែល ស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់។
ទ្រង់បានចាត់ម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងហារូន ជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យទៅ។
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
រីឯខ្ញុំវិញ គេលែងចាត់ទុកខ្ញុំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយខ្ញុំ។
ចូរនឹកដល់ហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើរបស់យើង ព្រមទាំងហ៊ូកុំ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រអែលទាំងមូលនៅភ្នំហូរែប។
ម៉ូសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថាអុលឡោះតាអាឡាបានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា៖ «អ្នកនេះដេញអ៊ីព្លេសបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអ៊ីព្លេសប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
គេនាំគ្នាចោទប្រកាន់អ៊ីសាថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធជូនស្តេចអធិរាជ ហើយគាត់អះអាងខ្លួនថា ជាអាល់ម៉ាហ្សៀស គឺជាស្ដេច»។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ប៉ុន្ដែ ពេលអាល់ម៉ាហ្សៀសមកគ្មាននរណាដឹងថា គាត់មកពីណាទេ។ រីឯអ្នកនេះវិញ យើងដឹងហើយថា គាត់មកពីណា»។
ពេលនោះ អ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ អុលឡោះដែលចាត់ខ្ញុំឲ្យមក អុលឡោះសំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ។
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណាហើយទៅណាឡើយ។
ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។
ពួកខាងគណៈផារីស៊ីបានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះអុលឡោះ! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។
បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរឲ្យឆ្ងល់ណាស់។
បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
ប៉ុន្ដែ ដោយអុលឡោះការពារខ្ញុំរហូតមកទល់ថ្ងៃនេះ បានជាខ្ញុំនៅតែផ្ដល់សក្ខីភាពអំពីទ្រង់ នៅចំពោះមុខអ្នកតូចអ្នកធំ។ ខ្ញុំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកណាពី និងម៉ូសា បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
ជនជាតិអ៊ីស្រអែល បានបដិសេធមិនទទួលស្គាល់ម៉ូសានេះទេ ដោយពោលថា “នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្ដែ អុលឡោះបានចាត់គាត់ឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងគុម្ពោត។
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។