Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:22 - អាល់គីតាប

22 បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​ស្ដាប់​ប៉ូល​ដល់ត្រឹម​ពាក្យ​នេះ ក៏​ស្រែកឡើង​ថា​៖ “កម្ចាត់​មនុស្ស​បែបនេះ​ចេញពី​ផែនដី​ទៅ! មិន​គួរឲ្យ​វា​នៅរស់​ទេ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​បណ្តាជន​ស្តាប់​លោក​មាន​ប្រសាសន៍​ដល់​ត្រឹម​នោះ គេ​ក៏​ស្រែក​ឡើង​ថា «ចូរ​សម្លាប់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ក៏​ស្តាប់​គាត់​ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

សូមមើលជំពូក ចម្លង




កិច្ចការ 22:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ាបាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​អ៊ីមុាំ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ស្តេច​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។


និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។


លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​ស្តេច និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ស្តេច និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន‌ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។


ពួក​គេ​បាន​រា‌រាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម