យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
យ៉ូហាន 8:6 - អាល់គីតាប ពួកគេនិយាយដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់អ៊ីសា។ ប៉ុន្ដែ អ៊ីសាឱនកាយចុះ ហើយយកម្រាមដៃគូសវាសលើដី។ ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។ Khmer Christian Bible ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលដូច្នោះ ដើម្បីល្បងលព្រះអង្គទេ ប្រយោជន៍ឲ្យបានរករឿងចោទប្រកាន់ព្រះអង្គប៉ុណ្ណោះ។ ព្រះយេស៊ូវឱនចុះ ហើយសរសេរលើដី ដោយព្រះអង្គុលីរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ |
យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។
ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលស្តេចឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
អ៊ីសាពុំបានឆ្លើយនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតគាត់ អង្វរថា៖ «សូមតួនប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។
ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកជួបអ៊ីសា ក្នុងគោលបំណងចាប់កំហុសគាត់។ គេសុំឲ្យអ៊ីសាសំដែងទីសំគាល់មួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះមក។
មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយសួរក្នុងគោលបំណងល្បងលមើលអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។
អ៊ីសាឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានប្រសាសន៍ថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?
ក្នុងចំណោមពួកគេមានម្នាក់ជាបណ្ឌិតខាងហ៊ូកុំ សួរអ៊ីសាក្នុងគោលបំណងល្បងលមើលអ៊ីសាសួរថា៖
អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។
មានពួកខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលមើលអ៊ីសា។ គេសួរអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។
អ៊ីសាឈ្វេងយល់ពុតត្បុតរបស់គេ អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។
ពួកគេតាមមើលអ៊ីសា ក្រែងលោគាត់ប្រោសបុរសនេះឲ្យជា នៅថ្ងៃជំអាត់ក្នុងគោលបំណងចោទប្រកាន់គាត់។
ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយអ៊ីសា ដើម្បីល្បងលមើលអ៊ីសា គេសូមឲ្យអ៊ីសាសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះ។
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
មានអ្នកខ្លះទៀតចង់ចាប់កំហុសអ៊ីសា ក៏សុំឲ្យអ៊ីសាសំដែងទីសំគាល់មួយ បញ្ជាក់ថា អ៊ីសាបានទទួលអំណាចមកពីអុលឡោះ។
លុះព្រលឹមឡើង គាត់វិលត្រឡប់ទៅម៉ាស្ជិទជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកជួបអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។