Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 16:1 - អាល់គីតាប

1 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា ក្នុង​គោល​បំណង​ចាប់​កំហុស​គាត់។ គេ​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មាន​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចូលមកជិត ល្បងល​ព្រះយេស៊ូវ​ដោយ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសម្គាល់​មួយ​ពី​លើមេឃ​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ល្បងល​ព្រះអង្គ​ ពួកគេ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសំគាល់​មួយ​ពី​ស្ថានសួគ៌​ដល់​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​នាំ​គ្នា​ចូល​មក​ល្បង​ល​ព្រះ‌យេស៊ូវ គេ​សូម​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ទី​សម្គាល់​មួយ​ពី​ស្ថាន‌សួគ៌​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះអង្គ។ គេ​សុំ​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​មក​ល្បួង​ទ្រង់ សូម​ឲ្យ​សំដែង​ទី​សំគាល់​១​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ

សូមមើលជំពូក ចម្លង




ម៉ាថាយ 16:1
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តប​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។


ពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នា រក​មធ្យោ‌បាយ​សម្លាប់​អ៊ីសា។


មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក តួន​ពី​ក្រុង​យេរូ‌សាឡឹម ចូល​មក​ជួប​អ៊ីសា​ហើយ​សួរ​ថា៖


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឲ្យ​មែន​ទែន»។


មាន​ពួក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ជិត ហើយ​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។


ពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​អ៊ីសា នៅ​ពេល​គាត់​មាន​ប្រសាសន៍។


អ៊ីសា​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ?


នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ចូល​មក​ជួប​អ៊ីសា។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​សួរ​អ៊ីសា​ថា៖


«ពួក​តួន និង​ពួក​ផារីស៊ី មាន​ភារកិច្ច​បង្រៀន​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា។


នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀប‌ចំ​ថ្ងៃ​ឈប់​សម្រាក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​តួន និង​ពួក​ផារីស៊ី​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ​បាន​ឡើយ»។


ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​តួន​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។


មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា។ គេ​សួរ​អ៊ីសា​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។


អ៊ីសា​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។


មាន​ពួក​ខាង​គណៈ​សាឌូស៊ី​ចូល​មក​ជួប​អ៊ីសា។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​សួរ​អ៊ីសា​ថា៖


ពេល​នោះ មាន​បណ្ឌិត​ខាង​ហ៊ូកុំ​ម្នាក់​ក្រោក​ឈរ​សួរ​អ៊ីសា ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​អ៊ីសា​ថា៖ «តួន! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។


មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​អ៊ីសា ក៏​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​មក​ពី​អុលឡោះ។


អ៊ីសា​ឈ្វេង​យល់​ពុត​ត្បុត​របស់​ពួក​គេ ទើប​គាត់​មាន​ប្រសាសន៍​ថា៖


មាន​អ្នក​ខាង​គណៈ‌សាឌូស៊​ខ្លះ ចូល​មក​ជួប​អ៊ីសា។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​សួរ​អ៊ីសា​ថា៖


ពួក​គេ​និយាយ​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ ប៉ុន្ដែ អ៊ីសា​ឱន​កាយ​ចុះ ហើយ​យក​ម្រាម​ដៃ​គូស​វាស​លើ​ដី។


ពេត្រុស និង​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​អ៊ីមុាំ មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​ខាង​គណៈ‌សាឌូស៊ី​មក​ដល់។


ពេល​នោះ មូស្ទី និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូស៊ី មាន​ចិត្ដ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។


សាសន៍​យូដា​សុំ​មើល​ទី​សំគាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម