Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:6 - ព្រះគម្ពីរខ្មែរសាកល

6 ពួកគេ​និយាយ​ល្បងល​ព្រះអង្គ​ដូច្នេះ ដើម្បីឲ្យ​បាន​រឿង​ចោទប្រកាន់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះយេស៊ូវ​វិញ ព្រះអង្គ​ឱនចុះ ហើយ​ចាប់ផ្ដើម​សរសេរ​នៅលើ​ដី​ដោយ​ព្រះអង្គុលី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​ទូល​ដូច្នោះ ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ទេ ប្រយោជន៍​ឲ្យ​បាន​រក​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​គេ​ទូល​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។ ប៉ុន្តែ ព្រះ‌យេស៊ូ​ឱន​ព្រះ‌កាយ​ចុះ ហើយ​យក​ព្រះអង្គុលី​គូស‌វាស​លើ​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះ‌អង្គុលី​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​គេ​និយាយ​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ ប៉ុន្ដែ អ៊ីសា​ឱន​កាយ​ចុះ ហើយ​យក​ម្រាម​ដៃ​គូស​វាស​លើ​ដី។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:6
27 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ជា​កូន​សិង្ហ​; កូន​អើយ ឯង​បាន​ឡើងមក​ពី​ស៊ីរំពា​។ វា​លុតចុះ វា​ក្រាប​ដូច​សិង្ហឈ្មោល និង​ដូច​សិង្ហញី​; តើ​នរណា​ហ៊ាន​ដាស់​វា​ឡើង​?


ខ្ញុំ​និយាយថា​៖ “ខ្ញុំ​នឹង​រក្សា​ផ្លូវ​របស់ខ្ញុំ​ពី​ការ​ប្រព្រឹត្តបាប​ដោយ​អណ្ដាត​ខ្ញុំ ខ្ញុំ​នឹង​រក្សា​មាត់​របស់ខ្ញុំ​ដោយ​ប្រដាប់ឃ្លុំ ដរាបណា​មនុស្ស​អាក្រក់​នៅមុខ​ខ្ញុំ”។


ដូចដែល​អ្នកដែល​ចាប់​ត្រចៀក​ឆ្កែ​ជាយ៉ាងណា អ្នក​ដើរកាត់​ដែល​ជ្រៀតជ្រែក​ទៅក្នុង​ជម្លោះ​ដែល​មិនមែន​ជា​របស់​ខ្លួន ក៏ជាយ៉ាងនោះដែរ​។


ពេល​សម្រាប់​ហែកចោល និង​ពេល​សម្រាប់​ដេរភ្ជាប់​; ពេល​សម្រាប់​នៅស្ងៀម និង​ពេល​សម្រាប់​និយាយ​;


រំពេចនោះ មាន​ម្រាមដៃ​មនុស្ស​លេចមក ហើយ​សរសេរ​លើ​កំបោរ​ជញ្ជាំង​នៃ​រាជវាំង គឺ​នៅទល់មុខ​ជើងចង្កៀង​។ ស្ដេច​ទត​ឃើញ​ដៃ​ដែល​សរសេរ​នោះ


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។


ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។


មាន​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចូលមកជិត ល្បងល​ព្រះយេស៊ូវ​ដោយ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសម្គាល់​មួយ​ពី​លើមេឃ​ដល់​ពួកគេ​។


មាន​ពួកផារិស៊ី​ចូលមកជិត​ព្រះអង្គ ហើយ​ល្បងល​ព្រះអង្គ​ដោយ​ទូលថា​៖ “តើ​ការដែល​បុរស​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​ហេតុផល​ណាក៏ដោយ ត្រូវច្បាប់​ឬទេ​?”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?


មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!”។


មាន​ពួកផារិស៊ី​ចូលមកជិត ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរថា​៖ “តើ​ការដែល​ប្ដី​លែង​ប្រពន្ធ ត្រូវច្បាប់​ឬទេ​?”។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ពុតត្បុត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? ចូរ​យក​កាក់​ឌេណារីមក​ឲ្យ​ខ្ញុំ​មើល​មើល៍”។


គេ​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។


មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។


ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


មាន​អ្នក​ខ្លះទៀត​ល្បងល​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ​។


ព្រលឹមឡើង ព្រះយេស៊ូវ​យាង​មក​ដល់​ព្រះវិហារ​ម្ដងទៀត ប្រជាជន​ទាំងមូល​ក៏​មករក​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​គង់ចុះ ហើយ​ចាប់ផ្ដើម​បង្រៀន​ពួកគេ​។


កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម