ម៉ាកុស 10:2 - អាល់គីតាប2 មានពួកខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលមើលអ៊ីសា។ គេសួរអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 មានពួកផារិស៊ីចូលមកជិត ល្បងលព្រះអង្គដោយទូលសួរថា៖ “តើការដែលប្ដីលែងប្រពន្ធ ត្រូវច្បាប់ឬទេ?”។ សូមមើលជំពូកKhmer Christian Bible2 ពួកអ្នកខាងគណៈផារីស៊ីចូលមកល្បងលព្រះអង្គ ដោយទូលសួរថា៖ «បើប្ដីលែងប្រពន្ធ តើវិន័យអនុញ្ញាតដែរឬទេ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មានពួកផារិស៊ីខ្លះបានចូលមកល្បងលព្រះអង្គ ដោយសួរថា៖ «តើមានច្បាប់ឲ្យបុរសលែងប្រពន្ធបានឬទេ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មានពួកខាងគណៈផារីស៊ី*ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ពួកផារិស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន សូមមើលជំពូក |
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា ទ្រង់មិនពេញចិត្ត នឹងការលែងលះគ្នាទេ ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏មិនពេញចិត្តនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។