យ៉ូប 7:17 - អាល់គីតាប តើមនុស្សលោកជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ហេតុអ្វីបានជាទ្រង់នឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមនុស្សជាអ្វី ដែលព្រះអង្គរវល់ដល់គេ ហើយយកព្រះហឫទ័យទុកដាក់នឹងគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ |
«តើមនុស្សមានប្រយោជន៍អ្វី សម្រាប់អុលឡោះ? គ្មានទេ! មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
តើខ្ញុំជាសមុទ្រ ឬជាសត្វដ៏សំបើម ដែលរស់នៅក្នុងសមុទ្រឬ បានជាទ្រង់ដាក់អ្នកយាមល្បាត នៅជុំវិញខ្ញុំបែបនេះ?
ឱអុលឡោះតាអាឡាអើយ តើមនុស្សជាអ្វីបានជាទ្រង់ យកចិត្តទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ?
ខ្ញុំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ តើបុត្រាមនុស្សជាអ្វីបានជាទ្រង់យក ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ?
ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្តិយសដល់គាត់ ទុកជាមកុដរាជ្យ។
ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាទ្រង់នឹកគិតដល់គេដូច្នេះ តើបុត្រាមនុស្សជាអ្វីដែរបានជាទ្រង់យក ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ»?
តើស្តេចអ៊ីស្រអែល ចេញមកច្បាំងនឹងនរណា? ស្តេចដេញតាមនរណា? គឺស្តេចដេញតាមខ្ញុំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។