Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 2:6 - អាល់គីតាប

6 ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខី‌ភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ»?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប៉ុន្តែ​មាន​គេ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​នៅកន្លែងមួយ​ក្នុងគម្ពីរ​ថា​: “តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ប៉ុន្ដែ​មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖​ «តើ​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​នឹកចាំ​ពី​គេ​ តើ​កូន​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​គេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្ដែ មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖ «តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ឬ​កូន​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះអង្គ​នឹក ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះអង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ

សូមមើលជំពូក ចម្លង




ហេព្រើរ 2:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​ប្រាប់​ទៅ​បងៗ​របស់​គាត់​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ អុលឡោះ​នឹង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ​ខាន ហើយ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ទ្រង់​សន្យា ថា​នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប»។


តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?


ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់ យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ?​


ចំពោះ​ទ្រង់ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។


«សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


អុលឡោះ​ជា​ម្ចាស់​របស់​យើង មេត្ដា‌ករុណា​ដ៏​លើស‌លប់ ទ្រង់​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង


គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ដោយ​ពោល​ថា៖ «មាន​ណាពី​ដ៏​ប្រសើរ​ឧត្ដម​ម្នាក់ បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ អុលឡោះ​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។


មិន​ត្រូវ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ដ​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​អុលឡោះ‌ជាអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។


ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​ថាៈអុលឡោះ​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​រួច ទ្រង់​ក៏​សម្រាក។


អុលឡោះ​ក៏​មាន​បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»។


រស​របស់​អាល់ម៉ា‌ហ្សៀស​ដែល​នៅ​ក្នុង​ណាពី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស និង​អំពី​សិរី‌រុង‌រឿង​ដែល​គាត់​នឹង​ទទួល​តាម​ក្រោយ។ ពួក​ណាពី​ក៏​បាន​រិះ‌គិត​ចង់​ដឹង​ថា តើ​ព្រឹត្ដិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម