Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:2 - អាល់គីតាប

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះ? ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​មាន​ប្រយោជន៍ ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




យ៉ូប 22:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​ជា​អ្វី បាន​ជា​យើង​ត្រូវ​បម្រើ​ទ្រង់ តើ​យើង​ទូរអា‌អង្វរ​ទ្រង់​បាន​ប្រយោជន៍​អ្វី?”


លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖


បើ​លោក​សុចរិត តើ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ពេញ​ចិត្ត​ដែរ​ឬ? បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់ តើ​ទ្រង់​បាន​ចំណេញ​អ្វី?


តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?


ខ្ញុំ​ជម្រាប​អុលឡោះ‌តាអាឡា​ថា ទ្រង់​ជា​អុលឡោះ‌ជា‌អម្ចាស់ នៃ​ខ្ញុំ ក្រៅ​ពី​ទ្រង់ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ខ្ញុំ​ឡើយ!។


បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។


ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា។


រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​បញ្ជា​របស់​អុលឡោះ​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។


ហើយ​អុលឡោះ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ​រក្សា​ទ្រង់​ដែរ ព្រោះ​ទ្រង់​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ផ្សេងៗ​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភ‌មង្គល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម