១ សាំយូអែល 24:14 - អាល់គីតាប14 តើស្តេចអ៊ីស្រអែល ចេញមកច្បាំងនឹងនរណា? ស្តេចដេញតាមនរណា? គឺស្តេចដេញតាមខ្ញុំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តើស្តេចនៃសាសន៍អ៊ីស្រាអែលចេញមកច្បាំងអ្នកណា? តើទ្រង់ដេញតាមអ្នកណា? តាមរកឆ្កែស្លាប់? ឬតាមរកចៃ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ សូមមើលជំពូក |
កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។