Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫទ័យ​នឹក​ពី​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​រវល់​ដល់​គេ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?

សូមមើលជំពូក ចម្លង

អាល់គីតាប

17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?

សូមមើលជំពូក ចម្លង




យ៉ូប 7:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទ្រង់​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស​បែប​យ៉ាង​ទូលបង្គំ​នេះ នឹង​កោះ​នាំ​ទូលបង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ទ្រង់​ឬ


តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ


ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ​ទទេ នឹង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ។


តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​តាំង​យាម​ឲ្យ​មើល​ទូលបង្គំ


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស បាន​ជា​ទ្រង់​រាប់​អាន​ដូច្នេះ


នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ


ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ


តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ


តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម