ប្រសិនបើខ្ញុំហ៊ានងើបមុខ ទ្រង់នឹងដេញតាមខ្ញុំដូចសត្វសិង្ហ ទ្រង់នឹងសំដែងការអស្ចារ្យផ្សេងៗ ប្រហារខ្ញុំថែមទៀត។
យ៉ូប 5:9 - អាល់គីតាប ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលព្រះអង្គធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ មានចំនួនច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា |
ប្រសិនបើខ្ញុំហ៊ានងើបមុខ ទ្រង់នឹងដេញតាមខ្ញុំដូចសត្វសិង្ហ ទ្រង់នឹងសំដែងការអស្ចារ្យផ្សេងៗ ប្រហារខ្ញុំថែមទៀត។
ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។
អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ សូមនៅស្ងៀម ហើយរិះគិតអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់!
តើអ្នកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។
អុលឡោះបន្លឺសំឡេងដ៏គួរស្ញប់ស្ញែង ទ្រង់ធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។
ទ្រង់មានបន្ទូលមកខ្ញុំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ខ្ញុំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលខ្ញុំអាចយល់ និងអាចស្គាល់។
ទ្រង់បានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
ប្រសិនបើខ្ញុំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីខ្ញុំអាចរាប់ជិតអស់ក្តី ក៏ខ្ញុំនៅតែពុំទាន់យល់ពីទ្រង់ដដែល។
អុលឡោះតាអាឡាប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ទ្រង់ឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់បានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ទ្រង់ក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ខ្ញុំមិនអាចពណ៌នាអស់ឡើយ។
ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដ្បិតមានតែទ្រង់ទេ ដែលសំដែងការអស្ចារ្យទាំងនេះ!
ដ្បិតអុលឡោះដ៏ឧត្តុង្គឧត្ដម ទ្រង់ធ្វើការអស្ចារ្យ មានតែទ្រង់ប៉ុណ្ណោះដែលជាម្ចាស់។
អ្វីៗដែលអុលឡោះធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាដៃ ដែលអុលឡោះបានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្តី ក៏ទ្រង់ប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!