យ៉ូប 5:12 - អាល់គីតាប ទ្រង់រំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការ របស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសំរេចការដែលគេផ្តើមធ្វើនោះឡើយ |
ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺគាត់ទៅដេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់។
ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡាបានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
អ្នកជំនិតរបស់អុលឡោះចាត់គេឲ្យទៅជម្រាបស្តេចស្រុកអ៊ីស្រអែលថា៖ «សូមស្តេចប្រុងប្រយ័ត្ន កុំឆ្លងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។
ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយអុលឡោះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។
ពេលនោះ យើងក៏ទូរអាអង្វរអុលឡោះជាម្ចាស់នៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។
សេចក្ដីទុច្ចរិតជំរុញឲ្យអ្នកស្រដីចេញមក អ្នកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
ពួកគេឃុបឃិតគ្នាធ្វើបាបស្តេច តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ
ដ្បិតអុលឡោះតាអាឡានឹងជួយគាំទ្រមនុស្សសុចរិត តែទ្រង់នឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។
អុលឡោះតាអាឡាតែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែទ្រង់ផ្ចាញ់ផ្ចាលពាក្យសំដីរបស់មនុស្សពាល។
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង!
នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា “ពួកយើងជាមនុស្សមានប្រាជ្ញា ដ្បិតពួកយើងមានហ៊ូកុំរបស់អុលឡោះតាអាឡា” បើស្មៀនចម្លងគីតាបហ៊ូកុំ នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន អុលឡោះជាអម្ចាស់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។
ពេលនោះទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេជម្រាបស្តេចសូលថា ទតបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះស្តេចក៏លែងដេញតាមទត។