ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
យ៉ូប 40:2 - អាល់គីតាប «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ អុលឡោះដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។ |
ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
ក៏ប៉ុន្តែ ខ្ញុំនឹងអង្វរអុលឡោះជាម្ចាស់ដ៏មានអំណាច ខ្ពង់ខ្ពស់បំផុត ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ អុលឡោះតែប៉ុណ្ណោះ
នោះខ្ញុំនឹងនាំសំណុំរឿងទៅអង្វរទ្រង់ ខ្ញុំនឹងថ្លែងជម្រាបទ្រង់ឲ្យអស់សេចក្ដី។
«ខ្ញុំសូមស្បថក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ច! ទ្រង់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
ហេតុអ្វីអុលឡោះប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក?
ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតអុលឡោះបានដាក់របងព័ទ្ធជុំវិញខ្ញុំ។
ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។
ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ
ហេតុអ្វីបានជាអ្នកចោទប្រកាន់ទ្រង់ថា ទ្រង់មិនឆ្លើយតបនឹងពាក្យ របស់អ្នកដូច្នេះ?
ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
តើខ្ញុំជាសមុទ្រ ឬជាសត្វដ៏សំបើម ដែលរស់នៅក្នុងសមុទ្រឬ បានជាទ្រង់ដាក់អ្នកយាមល្បាត នៅជុំវិញខ្ញុំបែបនេះ?
បើគេចង់ជជែកវែកញែកជាមួយទ្រង់ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។
តើទ្រង់បានសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីជូនយោបល់ទ្រង់? តើនរណាបង្រៀនទ្រង់អំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនទ្រង់ឲ្យស្គាល់ប្រាជ្ញា ហើយណែនាំទ្រង់ឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ?
ទ្រង់ដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ!
បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងអុលឡោះតាអាឡា។
«ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ?។
ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។